Facebook កំពុង​សាក​ល្បង​កំណែ​ថ្មី គឺ​គ្រាន់​តែ​អូស​កាត់​វីដេអូ​វា​នឹង Play ជាមួយ​សម្លេង​តែម្តង!

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាបានដឹង រួចមកហើយ ពីមុខងារ Auto Play របស់ Facebook ដោយគ្រាន់តែ យើងអូសកាត់ វីដេអូណា មួយភ្លាម គឺវានឹង Play ឡើងដោយ ស្វ័យប្រវត្តិ តែម្តង បានន័យថា យើង មិនចាំបាច់ ចុចលើវីដេអូ ដើម្បីមើល ក៏បានដែរ។ ក៏ប៉ុន្តែ ចំពោះមុខងារនេះ គឺវាមិន Play ឡើងមក ជាមួយនឹង សម្លេងនោះទេ ដោយថា ប្រសិនបើ យើងស្តាប់ ទាំងសម្លេង ថែមទៀតនោះ ទាល់តែចុចលើ វីដេអូ ដដែលហ្នឹង។
Cover
ហេតុដូច្នេះហើយ ទើបថ្មីៗនេះ ក្រុមហ៊ុន Facebook ក៏បានបញ្ចេញ នូវកំណែអាប់ដេត ថ្មីមួយ ទៅលើ មុខងារ Auto Play ដោយនឹង អនុញ្ញាតអោយ Play ឡើងមកជាមួយ នឹងសម្លេង ដោយស្វ័យប្រវត្តិ តែម្តង រាល់ពេល ដែលយើង អូសកាត់វីដេអូ ណាមួយ។ សម្រាប់ប្រទេស ដែលទទួលបាន មុខងារនេះ មុនគេនោះ គឺជាប្រទេស អូស្រ្តាលី ហើយក្នុងនោះ ក៏មានតែ អ្នកប្រើប្រាស់ មួយចំនួនប៉ុណ្ណោះ ដែលទទួលបាន។
1
អញ្ចឹងសរុបមកវិញ ចំពោះមុខងារនេះ គឺវាមិនទាន់ មានលក្ខណៈ ជាទ្រង់ទ្រាយធំ នៅឡើយទេ ដោយវា នៅ មានកម្រិត និងស្ថិតក្រោម ការអភិវឌ្ឍន៍ បន្តនៅឡើយ។ យ៉ាងណាមិញ ចង់សួរពីចំណាប់ អារម្មណ៍ របស់ប្រិយមិត្ត ទាំងអស់គ្នាវិញ តើយល់ យ៉ាងណាដែរ ប្រសិនបើ អ្នកអាច Play វីដេអូ ស្វ័យប្រវត្តិ ព្រមទាំងអមមក ជាមួយនឹង សម្លេងចឹង?

Popular posts from this blog

សិក្សាពី Hardware និង​ Software​ របស់កុំព្យូទ័រ

មេរៀន​ទី​ពីរ៖ របៀប​ Boot Windows ដាក់ USB-Flash ដើម្បី​រៀន​តម្លើង​ដោយ​ខ្លួន​ឯង