សម្រាប់អ្នក​ប្រើ Facebook ដែល​នៅ​ជួប​បញ្ហា​សញ្ញា “?” បែប​នេះ គួរ​តែ​ធ្វើ​ការ Report បញ្ហា​នេះ​តាម​របៀប​នេះ​ទៅ Facebook ឲ្យ​ដឹង!

តាមដានព័ត៌មានផ្សេងៗពី​​ CPSIT
នេះជាបញ្ហាមួយ ដែលទាក់ទងនឹងការសសេរ​អក្សរ​ខ្មែរ​យើង ដូចនេះ​មាន​មនុស្ស​ច្រើន​ដែរ មាន​ការ​ខ្វាយ​ខ្វល់ ហើយ​ចង់​ឲ្យ​បញ្ហា​នេះ​ដោះ​ស្រាយ​ឲ្យ​ឆាប់ៗ ប៉ុន្តែ​បញ្ហានេះ នៅ​តែ​បន្តពីមួយទៅមួយថ្ងៃ ស្របពេល​អ្នក​ជំនាញបង្កើតក្តារចុចខ្មែរ មួយចំនួនព្យាយាមកែតម្រូវឲ្យអ្នកប្រើប្រាស់បានមិនជួបបញ្ហានេះ តែនៅ​មាន​អ្នកប្រើប្រាស់មួយចំនួនទៀត ជួបបញ្ហាបែបនេះដដែល ដូចនេះក្រុមអ្នកបង្កើតក្តារចុចខ្មែរ សូមណូម​ព​រ​ឲ្យធ្វើការ Report លើបញ្ហានេះ។
cover
ការ Report នេះ ត្រូវការមនុស្សច្រើន ដើម្បីធ្វើការ Report ទើបធ្វើឲ្យ Facebook បានឃើញ និងចាប់​អារម្មណ៍​លើ​បញ្ហានេះ ដូចនេះសូមអ្នកជួយធ្វើការ Report លើបញ្ហានេះជាមួយគ្នា។ សម្រាប់អ្នក​ដែល​មិន​ទាន់​ដឹង ថាត្រូវ Report បែបណានោះ អ្នកអាចអានការណែនាំខាងក្រោមនេះ៖
ការ Report តាមកុំព្យូទ័រ
  • អ្នកអាចទៅជ្រុងស្តាំខាងលើនៃ Facebook ចុចលើសញ្ញាព្រួញ​ចុះក្រោម​ដែល​នៅ​ក្បែរ​សញ្ញា​រូប​មេសោរ
  • បន្ទាប់សន្លឹងចុះក្រោមបន្តិច ចុចលើពាក្យ Report a problem បន្តទៀត Something isn’t working បន្ទាប់ចុច Other
  • ត្រង់កន្លែងវាយអក្សរនោះ អ្នកត្រូវ Copy ឃ្លានេះដាក់ចូល “Hi,
    I am​ seeing weird � on Facebook website and on Facebook App.
    I believe this is related to Zero Width Space for breaking words in some languages like Khmer. One of the reason we are using Zero Width Space is to break word boundary so long text will break into new line properly. If Facebook think Zero Width Space is bad, it would be nice to know the reason behind.” ដាក់ចូល​ក្នុង​ចន្លោះ​នោះ
  • បន្ទាប់ចុច Send ជាការស្រេច
1
ការ Report តាមស្មាតហ្វូន ឬថេប្លេត
សម្រាប់ iOS
  • ចុចលើសញ្ញា ទ្រេបី ក្បែរកន្លែងបើកមើល Notification រួចអូសចុះក្រោមបន្តិចរកពាក្យ Help and Support បន្ទាប់ Report a problem បន្តទៀត Something isn’t working បន្ទាប់ចុច Other
  • ត្រង់កន្លែងវាយអក្សរនោះ អ្នកត្រូវ Copy ឃ្លានេះដាក់ចូល “Hi,
    I am seeing weird � on Facebook website and on Facebook App.
    I believe this is related to Zero Width Space for breaking words in some languages like Khmer. One of the reason we are using Zero Width Space is to break word boundary so long text will break into new line properly. If Facebook think Zero Width Space is bad, it would be nice to know the reason behind.” ដាក់ចូលក្នុង​ចន្លោះ​នោះ
  • បន្ទាប់ចុច Send ជាការស្រេច
2
សម្រាប់ Android
  • ចុចលើសញ្ញា ទ្រេបី ក្បែរកន្លែងបើកមើល Notification រួចអូសចុះក្រោមបន្តិចរកពាក្យ Report a problem បន្តទៀត Something isn’t working បន្ទាប់ចុច Privacy ឬ News Feed
  • ត្រង់កន្លែងវាយអក្សរនោះ អ្នកត្រូវ Copy ឃ្លានេះដាក់ចូល “Hi,
    I am seeing weird � on Facebook website and on Facebook App.
    I believe this is related to Zero Width Space for breaking words in some languages like Khmer. One of the reason we are using Zero Width Space is to break word boundary so long text will break into new line properly. If Facebook think Zero Width Space is bad, it would be nice to know the reason behind.” ដាក់ចូលក្នុង​ចន្លោះ​នោះ
  • បន្ទាប់ចុច Send ជាការស្រេច
3
នេះមិនមែនជាការបំផុសបំផុលឲ្យធ្វើអ្វីមិនល្អ ឬខុសច្បាប់នោះទេ តែយើងទាំងអស់គ្នា ត្រូវការគ្នាច្រើន ដើម្បី​ធ្វើការដោះស្រាយបញ្ហានេះ ហើយយើងក៏ចង់ដឹងដែលថា ហេតុអ្វី Facebook លុប ZWSP នេះ​ចេញ។ ដូចនេះចូលរួមជាមួយក្រុមបង្កើតក្តារចុចខ្មែរ ក៏ដូចជាខ្មែរជាខ្មែរផងដែរ។

Popular posts from this blog

សិក្សាពី Hardware និង​ Software​ របស់កុំព្យូទ័រ

មេរៀន​ទី​ពីរ៖ របៀប​ Boot Windows ដាក់ USB-Flash ដើម្បី​រៀន​តម្លើង​ដោយ​ខ្លួន​ឯង