ផ្លាស់​ប្តូរ​អក្សរ​ត្រង់ Slide to unlock នៅ​លើ​ផ្ទៃ Lockscreen របស់ iOS

សម្រាប់មិត្តអ្នកអាន ដែលចូលចិត្ត លម្អ និងកែ​ត្រង់​ចំនុច ផ្សេងៗ​នៅ​លើ iPhone ដែល​បាន Jailbreak រួច​នោះ ច្បាស់​ជា​មិន ខក​បំណងទេ។
យើង​ចង់ណែនាំអ្នកពី Tweak មួយ ដែលមានឈ្មោះ CustomLS2 ដែលជា ប្រភេទ Tweak មួយ​ប្រភេទ ដែលអាចអោយ អ្នកធ្វើការ បន្ថែមអក្សរ នៅលើផ្ទៃ Lock Screen បាន ដូចជា​ការ​ផ្លាស់​ប្តូរ​អក្សរ​ត្រង់​កន្លែង អូសដោះសោរជាដើម។
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
  • ចូលទៅកាន់កន្លែង Search វាយឈ្មោះ CustomLS2 បន្ទាប់ធ្វើការ Install
  • បន្ទាប់ពី Install រួចរាល់ អ្នកត្រូវចូលទៅ Enable វា ហើយធ្វើ ដោយចូលទៅកាន់ Settings -> customLS
  • បន្ទាប់ទៅកាន់កន្លែង Custom Slide to unlock រួចសសេរអក្សរត្រង់ចន្លោះ Text ហើយ ចាំ ធ្វើ ការ Enable វា
  • ត្រលប់មកមើលផ្ទៃ Lockscreen វិញ អ្នកនឹងឃើញអក្សរដែលអ្នកបានសសេរនោះ ជំនួសឲ្យ អក្សរ Slide to unlock

បញ្ជាក់ថា អ្នកត្រូវធ្វើតាម ការណែនាំ ខាងលើឲ្យបាន​ត្រឹមត្រូវ​ បើសិនជា អ្នកមិនបាន​ធ្វើតាមការ ណែនាំ ត្រឹម​ត្រូវនោះទេ ពេលមាន បញ្ហាណា ជាយថាហេតុ យើងពុំទទួល ខុសត្រូវ នោះទេ។
នេះជា Tweak មួយដែលប្រើសម្រាប់ផ្លាសប្តូរ អក្សរលើផ្ទៃ Lockscreen ហើយវាគ្រាន់បានលម្អតែ​ប៉ុណ្ណោះ មិនមានជាប្រយោជន៍អ្វីច្រើនទេ តែប្រហែលជាមានអ្នកប្រើប្រាស់ច្រើនពេញចិត្ត។

Popular posts from this blog

សិក្សាពី Hardware និង​ Software​ របស់កុំព្យូទ័រ

មេរៀន​ទី​ពីរ៖ របៀប​ Boot Windows ដាក់ USB-Flash ដើម្បី​រៀន​តម្លើង​ដោយ​ខ្លួន​ឯង