របៀប​ប្តូរ Theme លើ Facebook សម្រាប់​កុំព្យូទ័រ ឲ្យ​មើល​ទៅ​ប្លែក​និង​ស្រស់​ស្អាត​មាន​សណ្តាប់ធ្នាប់

របៀប​ប្តូរ Theme លើ Facebook សម្រាប់​កុំព្យូទ័រ ឲ្យ​មើល​ទៅ​ប្លែក​និង​ស្រស់​ស្អាត​មាន​សណ្តាប់ធ្នាប់

សម្រាប់អ្នកដែលចូលចិត្ត ប្រើប្រាស់ Facebook នៅ​លើ​កុំព្យូទ័រ ប្រាក​ដ​ជា​អាច មាន​ភាព ​ធុញ​ទ្រាន់ បន្តិច​ហើយ ព្រោះ​អី​វា​មាន​រចនាបថ ដដែល​ៗ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្មានអ្វីប្តូរប្លែកច្រើន នោះទេ ខុសពីកម្មវិធី Facebook នៅលើទូរស័ព្ទ ដែលវាមានរចនាបថ ថ្មីជានិច្ច ជាកាល។
cover
យ៉ាងណាមិញ យើង​ក៏​មាន​វិធីសាស្ត្រ ក្នុងការផ្លាស់ប្តូរ Theme Facebook នៅលើកុំព្យូទ័រយើង អោយប្លែក និងងាយ ស្រួលប្រើ ជាងមុនផងដែរ តាមរយៈវិធីខាងក្រោមនេះ ហើយវាក៏មានសុវត្ថិភាពខ្ពស់ កុំភ័យព្រួយថា វាអាចនឹងប៉ះ​ពាល់​ដល់ ទិន្នន័យរបស់អ្នកអី។
តម្រូវការ
  • កុំព្យូទ័រដែលដំណើរការ ដោយ Windows, OS X រឺ Linux
  • Theme នេះអាចប្រើប្រាស់ តែជាមួយកម្មវិធីបើកអ៊ីនធឺណែត Chrome តែប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ សូមតម្លើងវា ប្រសិនបើអ្នកនៅមិនទាន់មាន ដោយចុចទីនេះ
វិធីតម្លើង Theme Facebook
  • ចុចទីនេះ នៅលើកម្មវិធី Chrome របស់អ្នក ហើយចុចលើពាក្យ Add To Chrome > Add Extension
1
  • នៅពេលដែលវាដោឡូដពេញហើយ សូមបិទបើក កម្មវិធី Chrome របស់អ្នក ហើយបើក​វេបសាយ facebook.com ទៅ នោះអ្នកនឹង ឃើញមាន រចនាបថថ្មី ជាក់ជាមិនខាន។
  • តែបើមិនបានឃើញអ្វីប្លែកទេ សូមបើកអាស័យដ្ឋាននេះ chrome://extensions/ ហើយចុចធីក Enable នៅលើ Facebook Flat។
2
ឥលូវនេះ អ្នកនឹងសង្កេតឃើញថា Theme Facebook នៅលើកម្មវិធី Chrome របស់អ្នក នឹងមានភាព ​ខុស​ប្លែក ពីធម្មតា ជាក់ជា មិនខាន។ ទាំងប្រភេទ Font អក្សរ ការរៀបចំ ពណ៌ និងរចនាបថ ផ្សេងៗ មាន​សភាព សំប៉ែត (Flat) ងាយស្រួលមើល ចុចប្រើបញ្ជា ហើយក៏ មានសណ្តាប់ ធ្នាប់ផងដែរ។ យើងក៏នឹង​មិន​ឃើញមាន ពាណិជ្ជកម្ម អ្វីរញ៉រញ៉ៃ ទៀតដែរ ដែលនេះ ពិតជា លក្ខណៈដ៏ពិសេស ខ្ពស់មួយ។
ចង់ដឹងថា Theme នេះវាប្លែក ពិសេស និងទាក់ទាញ ភ្នែកយ៉ាង ណានោះ សូមដោនឡូដវា ហើយ​ដាក់​ នៅ​លើ​កម្មវិធី Chrome របស់អ្នក នៅថ្ងៃ នេះទៅ ព្រោះអីវា ឥតគិតថ្លៃ ងាយ ស្រួលប្រើ មានសុវត្ថិភាព ហើយ​ក៏​មាន ​អត្ថប្រយោជន៍ ជាច្រើន ទៀតផងដែរ។

Popular posts from this blog

សិក្សាពី Hardware និង​ Software​ របស់កុំព្យូទ័រ

មេរៀន​ទី​ពីរ៖ របៀប​ Boot Windows ដាក់ USB-Flash ដើម្បី​រៀន​តម្លើង​ដោយ​ខ្លួន​ឯង